មហាវិទ្យាល័យអគ្គិសនី

Featured
098 968 857 098 968 *** show
faculty_elc@npic.edu.kh
អត្ថបទសរុប116

ទិដ្ឋភាពទូទៅ

បណ្តុះបណ្តាលនិស្សិតឲ្យត្រូវនឹងតម្រូវការទីផ្សារការងារ គឺជាគោលបំណង់របស់មហាវិទ្យាល័យអគ្គិសនី។ នៅទីនេះយើងបណ្តុះបណ្តាលដោយយកចិត្តទុកដាក់ទៅលើការអនុវត្តផ្ទាល់ ជាជាងការបង្រៀនតែទ្រឹស្តី។ ប៉ុន្មានឆ្នាំកន្លងមកនេះយើងបាន និងកំពុងសហការជាមួយគម្រោង JICA ដើម្បីពង្រឹងចំណេះដឹងសាស្ត្រាចារ្យ ពង្រឹងកម្មវិធីសិក្សា និងធ្វើឲ្យរោងជាង ក៏ដូចជាមន្ទីពីសោធន៍ និងឯកសារបង្រៀនកាន់តែទំនើប។

សព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើនបានទាក់ទងមកមហាវិទ្យាល័យដើម្បីជ្រើសរើសបុគ្គលិក ជាមួយនឹងប្រាក់ខែសមរម្យ។ ក្នុងពេលជាមួយគ្នានឹងតម្រូវការនិស្សិតដែលមានជំនាញអគ្គិសនីកាន់តែកើនឡើង និស្សិតដែលបានចុះឈ្មោះចូលរៀនផ្នែកនេះក៏កើនឡើងដែរ។ ដោយសារតែបែបនេះហើយធ្វើឲ្យមហាវិទ្យាល័យអគ្គិសនី ពង្រីកវេណបណ្តុះបណ្តាលដែលពីមុនយើងមានតែវេណ ពេញម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ តែសព្វថ្ងៃនេះមហាវិទ្យាល័យមានបណ្តុះបណ្តាលវេណយប់ និងវេណថ្ងៃសៅរ៍-អាទិត្យ។

ឱកាសការងារ៖

  • ធ្វើការក្នុងរោងចក្របង្កើតថាមពលអគ្គិសនី ដូចជាវារីអគ្គិសនី ចំការសូឡា ឬអគ្គិសនីកម្ពុជា
  • ធ្វើការក្នុងក្រុមហ៊ុន ថាមពលស្អាត និងលក់បរិក្ខាអគ្គិសនី
  • ធ្វើការក្នុងក្រុមហ៊ុនរចនាប្រព័ន្ធបញ្ជា
  • ដំឡើងប្រព័ន្ធបញ្ជាតាមផ្ទះ មន្ទីរពេទ្យ សាលារៀន រោងចក្រជាដើម
  • គ្រប់គ្រងដំណើរការចង្វាក់ផលិតកម្មតាមរោងចក្រ ឬសិប្បកម្ម
  • ធ្វើការនៅអគ្គិសនីកម្ពុជា
  • ធ្វើការដំឡើង និងជួសជុលបណ្ដាញអគ្គិសនីតាមផ្ទះ មន្ទីរពេទ្យ សាលារៀន ហាង ឬធនាគារ
  • បើកហាងលក់គ្រឿងអគ្គិស