អំពីបណ្ណាល័យ
- Home
- អំពីបណ្ណាល័យ
មន្ត្រីបណ្ណាល័យ
លោក ថាន់ ច័ន្ទចំណាប់
ប្រធានផ្នែកគ្រប់គ្រងទូទៅ
លោកស្រី លាវ រចនា
មន្ត្រីទទួលបន្ទុកគ្រប់គ្រងសៀវភៅ និងបញ្ជីសារពើភ័ណ្ឌ
លោកស្រី ជួប ចាន់ថុន
មន្ត្រីគ្រប់គ្រងវិន័យ និងសណ្តាប់ធ្នាប់
បទបញ្ជាផ្ទៃក្នុងបណ្ណាល័យ
ប្រការ១
មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលមានបំណងចង់ប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវសាកសួរព័ត៌មានពីបណ្ណារក្ស
ប្រការ២
អ្នកចូល ឬប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវ៖
• ចុះឈ្មោះក្នុងបញ្ជីវត្តមាន ឬតាមប្រព័ន្ធកុំព្យូទ័រ (ស្កេនកាតនិស្សិត)
• ត្រូវប្រើប័ណ្ណបណ្ណាល័យ (ដូចមានចែងក្នុងប្រការ៣)
• ត្រូវទុកដាក់កាតាប កាបូបស្ពាយ នៅទូដាក់សម្ភារ
• ត្រូវរក្សាភាពស្ងៀមស្ងាត់ ដោយបិទសម្លេងទូរស័ព្ទ ឬដាក់ក្នុងទម្រង់ញ័រ
• ហាមបរិភោគអាហារ ឬភេសជ្ជៈនៅក្នុងបណ្ណាល័យ
• ហាមចោលក្រដាសឬសម្រាមផ្សេងៗនៅក្នុងបណ្ណាល័យ
• ហាមប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ក្នុងការប្រពឹត្តឥរិយាបទមិនសមរម្យដូចជាមើលរូបភាពអាសអាភាស ឬលេងហ្គេមជាដើម
ប្រការ៣
ប័ណ្ណបណ្ណាល័យ(សមាជិក)អាចជា កាតនិស្សិត ឬកាតមន្ត្រីវិទ្យាស្ថាន ឬកាតដែលចេញដោយបណ្ណាល័យសម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងវិទ្យាស្ថាន។ សមាជិកមិនត្រូវផ្តល់ប័ណ្ណនេះទៅឱ្យអ្នកដទៃប្រើប្រាស់ឡើយ។
ប្រការ៤
សមាជិកដែលមានប័ណ្ណបណ្ណាល័យ អាចខ្ចីសៀវភៅយកទៅប្រើប្រាស់បានតាមការកំណត់ដូចខាងក្រោម៖
• និស្សិតម្នាក់អាចខ្ចីម្តងបានចំនួន ២ក្បាល និងត្រូវប្រគល់សងវិញនៅក្នុងរយៈពេល១៤ថ្ងៃ ចាប់គិតពីថ្ងៃដែលបានខ្ចី និងអាចបន្តការខ្ចីបាន ១ដងទៀតបន្ថែម
• មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកអាចខ្ចីម្តងបានចំនួន ៥ក្បាល និងត្រូវប្រគល់សងវិញក្នុងរយៈពេល៣០ថ្ងៃ ចាប់គិតពីថ្ងៃដែលបានខ្ចី ។
ប្រការ៥
កម្រងឯកសារច្បាប់ វចនានុក្រម ទស្សនាវដ្តី សារព័ត៌មាន និង សៀវភៅប្រភេទខ្លះ ដែលមានបិទស្លាកសម្គាល់ពណ៌លឿង មិនអនុញ្ញាតឱ្យយកចេញទៅក្រៅឡើយ។
ប្រការ៦
អ្នកខ្ចីសៀវភៅយកទៅប្រើប្រាស់នៅក្រៅបណ្ណាល័យត្រូវថែរក្សាឱ្យបានល្អដូចសភាព ដើម។ មិនត្រូវសរសេរ ឬគូសវាសលើសៀវភៅទេ។ ករណីមានការខូចខាតឬបាត់បង់ អ្នកខ្ចីត្រូវចេញសងតម្លៃស្មើពីរ(២)ដងនៃតម្លៃសៀវភៅ ឬទិញសៀវភៅថ្មីសងមកវិញ។
ប្រការ៧
សៀវភៅដែលយកចេញពីទូឬធ្នើ ពេលអានចប់ត្រូវយកទៅទុកនៅទីតាំងធ្វើដើមវិញ ឬទុកលើរទេះ/កន្លែងបម្រុង ឬទុកនៅតុបណ្ណារក្ស ដើម្បីឱ្យបណ្ណារក្សរៀបចំទុកដាក់វិញតាមទីតាំងដើម។
ប្រការ៨
អ្នកខ្ចីសៀវភៅដែលខកខានពុំបានសងតាមកាលកំណត់ដូចមានចែងក្នុងប្រការ៤ ត្រូវបង់ប្រាក់ពិន័យក្នុង១ថ្ងៃ ៥០០រៀលសម្រាប់សៀវភៅ ១ក្បាល។ ករណីមិនយកសៀវភៅមកសងក្នុងរយៈពេល ៣០ថ្ងៃដូចមានចែងក្នុងប្រការ៤ បណ្ណារក្ស ឬអ្នកគ្រប់គ្រងបណ្ណាល័យមានសិទ្ធិផ្អាកសុពលភាពសមាជិកបណ្ណាល័យ និងធ្វើរបាយការណ៍ ជូនគណៈគ្រប់គ្រងដើម្បីចាត់វិធានការតាមនិតិវិធីវិទ្យាស្ថាន ។
ប្រការ៩
បណ្ណារក្សមានសិទ្ធិសាកសួរ ឆែកឆេរអ្នកចេញចូលក្នុងបណ្ណាល័យ ក្នុងករណីសង្ស័យមានអ្នកបន្លំលួច ធ្វើឱ្យខូចខាតសៀវភៅ ឬសម្ភារផ្សេងៗរបស់បណ្ណាល័យដែលអាចនឹងត្រូវទទួលទណ្ឌកម្មដូចចែងក្នុងប្រការ៨ ។
ប្រការ១០
អ្នកចូលប្រើប្រាស់សេវាកម្មបណ្ណាល័យ ត្រូវថែរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ រាល់ការបាត់បង់ ឬខូចខាត បណ្ណាល័យមិនទទួលខុសត្រូវឡើយ។









