About
- Home
- About
បទបញ្ជាផ្ទៃក្នុងបណ្ណាល័យ
ប្រការ១
មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលមានបំណងចង់ប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវសាកសួរព័ត៌មានពីបណ្ណារក្ស
ប្រការ២
អ្នកចូលឬប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវ៖
• ចុះឈ្មោះក្នុងបញ្ជីឬប្រព័ន្ធចុះឈ្មោះស្វ័យប្រវត្តិ មុនពេលប្រើប្រាស់បណ្ណាល័យ
• ត្រូវមានប័ណ្ណបណ្ណាល័យ (ដូចមានចែងក្នុងប្រការ៣)
• ត្រូវទុកដាក់កាតាប កាបូបស្ពាយ នៅទូរដាក់សម្ភារក្នុងបណ្ណាល័យ
• ត្រូវបិទសម្លេងទូរស័ព្ទ និងរក្សាភាពស្ងៀមស្ងាត់
• ហាមពិសារអាហារឬភេសជ្ជៈនៅក្នុងបណ្ណាល័យ
• ហាមចោលក្រដាសឬសម្រាមផ្សេងៗនៅក្នុងបណ្ណាល័យ • ហាមប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទក្នុងការមើលរូបភាពអាសអាភាស ឬលេងហ្គេម

ប្រការ៣
ប័ណ្ណបណ្ណាល័យ(សមាជិក)មានបិទរូបថត និងមានសុពលភាពប្រើប្រាស់សម្រាប់រយៈពេល១ឆ្នាំ។ មិនត្រូវផ្តល់ប័ណ្ណនេះទៅឱ្យអ្នកដទៃប្រើប្រាស់ឡើយ
ប្រការ៤
អ្នកមានប័ណ្ណបណ្ណាល័យអាចខ្ចីសៀវភៅយកទៅប្រើប្រាស់បានតាមការកំណត់ដូចខាងក្រោម៖
• និស្សិតម្នាក់អាចធ្វើការខ្ចីម្តងបាន២ក្បាល រួចត្រូវប្រគល់សងវិញនៅក្នុងរយៈពេល១៤ថ្ងៃ ចាប់គិតពីថ្ងៃដែលបានខ្ចី និងអាចបន្តបាន១ដង ។
• មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកអាចធ្វើការខ្ចីម្តងបាន៥ក្បាល រួចត្រូវប្រគល់សងវិញក្នុងរយៈពេល៣០ថ្ងៃ ចាប់គិតពីថ្ងៃដែលបានខ្ចី ។

ប្រការ៥
កម្រងឯកសារច្បាប់ វចនានុក្រម ទស្សនាវដ្តី សារព័ត៌មាន និង សៀវភៅប្រភេទខ្លះ ដែលមានបិទស្លាកសម្គាល់ព័ណ៌លឿង មិនអនុញ្ញាតឱ្យយកចេញទៅក្រៅឡើយ
ប្រការ៦
អ្នកខ្ចីសៀវភៅយកទៅប្រើប្រាស់នៅក្រៅបណ្ណាល័យត្រូវថែរក្សាឱ្យបានល្អដូចសភាព ដើម។ មិនត្រូវសរសេរ ឬគូសវាសលើសៀវភៅទេ។ ករណីមានការខូចខាតឬបាត់បង់ អ្នកខ្ចីត្រូវចេញសងតម្លៃស្មើពីរ(២)ដងនៃតម្លៃសៀវភៅ ឬទិញសៀវភៅថ្មីសងមកវិញ។
ប្រការ៧
សៀវភៅដែលយកចេញពីទូរឬធ្នើ ពេលអានចប់ត្រូវទុកលើរទេះឬទុកនៅតុបណ្ណារក្ស ដើម្បីឱ្យបណ្ណារក្សរៀបចំទុកដាក់វិញតាមទីតាំងដើម។ និស្សិតមិនត្រូវយកសៀវភៅទៅទុកក្នុងធ្នើដោយខ្លួនឯងឡើយ
ប្រការ៨
អ្នកខ្ចីសៀវភៅដែលខកខានពុំបានសងតាមកាលកំណត់ដូចមានចែងក្នុងប្រការ៤ ត្រូវបង់ប្រាក់ពិន័យក្នុង១ថ្ងៃ ៥០០រៀល។ ករណីមិនយកសៀវភៅមកសងក្នុងរយៈពេល ៣០ថ្ងៃដូចមានចែងក្នុងប្រការ៤ អ្នកគ្រប់គ្រងបណ្ណាល័យមានសិទ្ធិផ្អាកសុពលភាពសមាជិកបណ្ណាល័យ និងរាយការណ៍ជូនគណៈគ្រប់គ្រងដើម្បីចាត់វិធានការ
ប្រការ៩
បណ្ណារក្សមានសិទ្ធិឆែកឆេរអ្នកចេញចូលក្នុងបណ្ណាល័យ។ អ្នកបន្លំលួច ធ្វើឱ្យខូចខាត សៀវភៅ ឬសម្ភារផ្សេងៗរបស់បណ្ណាល័យត្រូវទទួលទណ្ឌកម្មដូចចែងក្នុងប្រការ៨
ប្រការ១០
អ្នកចូលបណ្ណាល័យត្រូវថែរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ រាល់ ការបាត់បង់ឬខូចខាត បណ្ណាល័យមិនទទួលខុសត្រូវឡើយ។